មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៏ បានចូលរួមកម្មវិធីបណ្តុះបណ្តាល
មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៏ បានចូលរួមកម្មវិធីបណ្តុះបណ្តាល ខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអញ្ជើញបុគ្គលិកគ្លីនិកឯកជនមកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់របាយការណ៏សកម្មភាពប្រចាំខែជូនក្រសួងសុខាភិបាលអោយបានទៀងទាត់ នៅថ្ងៃច័ន្ទទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងី មានហេង ទីប្រឹក្សាក្រសួងសុខាភិបាល នឹងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញសូមអំពាវនាវអ្នកគ្រប់គ្រងគ្លីនីក មន្ទីរពហុព្យាបាលជំងឺ មន្ទីរពេទ្យឯកជន បន្ទប់ពិគ្រោះ ព្យាបាលជំងឺផ្តល់របាយការណ៏សកម្មភាពអោយបានទៀងទាត់។