មន្ទីរពហុព្យាបាលឯកទេសតំរងនោម និងលាងឈាម តាមស្តង់ដាជប៉ុន បានបង្ហាញវត្តមាននៅប្រទេសកម្ពុជា
សូមជំរាបជូន ដល់ បងប្អូនពុកម៉ែ ដែលមានបញ្ហាខ្សោយតំរងនោមដំណាក់ការចុងក្រោយ ដែល តំរូវអោយលាងឈាមកម្ចាត់ជាតិពុល នឹងដកយកជាតិទឹកដែលលើសចេញពីក្នុងខ្លួន ឥលូវ អស់កង្វល់ហើយ ដោយពេលនេះ មានមន្ទីរពេទ្យឯកទេសតាមស្តង់ដាជប៉ុនដំបូងគេបង្ហាញវត្តមានជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។
មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ដែលជាអ្នកឯកទេសតំរងនោម និងលាងឈាមតាមស្តង់ដាជប៉ុនបានសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសជប៉ុន ដោយបានដំឡើងម៉ាស៊ីនលាងឈាមបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ប្រទេសជប៉ុន គឺម៉ាក ( JMS ) ដែលជួយសំរួលដល់អ្នកខ្សោយតំរងនោមដំណាក់កាលចុងក្រោយ ( ដែលតំរូវអោយលាងឈាម ) ដើម្បីបម្រើដល់ ពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺប្រភេទ ខ្សោយតំរងនោមដំណាក់កាលលាងឈាម ។
ឥលូវ ប្រព័ន្ធម៉ាស៊ីនទឹក អរអូ ( RO ) បានដំណើរការរួចរាល់ហើយ ដោយយក ទឹក ទៅពិនិត្យនៅប្រទេសជប៉ុន ដើម្បីសម្រិតសម្រាំងកុំអោយមានផលប៉ះពាល់ដល់សុខភាព ពុកម៉ែ បង ប្អូន ដែលមកទទួលយកសេវា លាងឈាមនៅទីនេះ ។
គួរបញ្ជាក់ផងដែរថា មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ នេះស្ថិតនៅទីតាំង ផ្ទះលេខ 40B-40C ផ្លូវលេខ ១៣៨ សង្កាត់ផ្សារដេប៉ូ II ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក៏អាចធ្វើការទាក់ទងតាមរយៈទូរស័ព្ទលេខ 023 67 888 05 / 093 / 086 / 017 234 105 ៕