មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ៍្វ ឯកទេសតំរង់នោម និងលាងឈាម ស្តង់ដាជប៉ុនបាននាំយកម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយ បង្អស់របស់ក្រុមហ៊ុន JMS ដើម្បីព្យាបាលអ្នកជំងឺខ្សោយតំរង់នោមដំណាក់កាលចុងក្រោយ នៅកម្ពុជា
មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ អ្នកឯកទេសតំរង់នោម និងលាងឈាម ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ បាននាំយកម៉ាស៊ីន លាងឈាមប្រើប្រាស់បច្ចេកទេសចុងក្រោយបង្អស់របស់ជប៉ុន ពីក្រុមហ៊ុន JMS ជាច្រើនគ្រឿងមកបំពាក់ក្នុងមន្ទីរពហុព្យាបាលរបស់ខ្លួន ដែលមានទីតាំងថ្មីស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដើម្បីបម្រើដល់អតិថិជនគោលដៅ។
ម៉ាស៊ីនជាច្រើនគ្រឿង តាមស្តង់ដាជប៉ុន ១០០ភាគរយ តម្លៃម៉ឺនដុល្លារ ជាមួយគ្រឿងបរិក្ខាទំនើបបំពាក់ចូល មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ៍្វ ឯកទេសតំរង់នោម និងលាងឈាម ស្តង់ដាជប៉ុន ក្នុងទីតាំងថ្មីខាងលើ បានដាក់ប្រើប្រាស់ជាផ្លូវការ រួចរាល់ហើយ ។
លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា អគ្គនាយិកាមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ បានថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន លាងឈាម ដែលនាំចេញពីក្រុមហ៊ុន JMS របស់ជប៉ុនថា គោលដៅរួមរបស់មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺនាំយកម៉ាស៊ីន ទំនើបនេះ ក្នុងន័យសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋ ដែលមាន បញ្ហា ខូចតំរង់នោម និងលាងឈាម ក្នុងដំណាក់កាលចុងក្រោយ ដែលគ្មានលទ្ធភាព ធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ខណៈដែលកម្រិតនិងឧបករណ៍ព្យាបាលក្នុងគ្លីនិករបស់យើង ប្រើប្រាស់បច្ចេកវិទ្យារបស់ជប៉ុន ដែលមិនចាញ់មន្ទីរពហុព្យាបាល ក្រៅប្រទេស ។
លោកស្រីបានបន្ថែមថា ចំណុចពិសេសរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺយើងមានឧបករណ៍ស្តង់ដារអន្តរជាតិ សុទ្ធតែនាំចូលពីប្រទេសជប៉ុន និងមាន វេជ្ជបណ្ឌិតឯកទេសល្អៗ ទៅតាមជំនាញនីមួយៗ ដូចជាផ្នែកតំរង់នោម យើងមានអ្នកឯកទេសផ្នែកតំរង់នោម។ ទោះបីយើងមានឧបករណ៍ទំនើបៗ មានស្តង់ដារខ្ពស់ និងសុទ្ធតែនាំចូលពីប្រទេសជប៉ុនក៏ដោយ ក៏មិនគ្រប់គ្រាន់ដែរ បើគ្មានវរជ្ជបណ្ឌិតមានឯកទេសចូលរួមជាមួយ យើង មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ មានទាំងឧបករណ៍ បរិក្ខារល្អ និងវេជ្ជបណ្ឌិត ដែលមានគុណភាពខ្ពស់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា សេវាកម្មលាងឈាម នៅមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ គឺមានតម្លៃសមរម្យ ដោយសារតែមានការជួយបន្ថែមពីជប៉ុន ។
លោក Makoto Tachibana តំណាងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទំនើបៗពី ប្រទេសជប៉ុន (JMS) បានលើកឡើងថា គោលបំណងធំ ដែលក្រុមហ៊ុនជប៉ុននេះ មកសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺដើម្បីលើកកម្ពស់ ស្តង់ដារសុខភាពនៅប្រទេសកម្ពុជា និងដោយសារតម្រូវការទាក់ទង នឹងវិស័យសុខាភិបាល ទាក់ទងនឹងការលាងឈាម មានច្រើន និងជាតម្រូវការខ្ពស់នៅកម្ពុជា៕