មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គ្លីនិកវិវត្តន៍ខ្លួនកាន់តែធំទីតាំងថ្មីបម្រើអតិថិជន កំពុងធ្វើការប្រឡងជ្រើសរើសបុគ្គលិកឲ្យចូលបម្រើការងារ
ទន្ទឹមនឹងបំពាក់ឧបករណ៍លាងឈាមទំនើប តាមបែបស្តង់ដាជប៉ុនស្ថិតនៅទីតាំងថ្មី ដើម្បីបម្រើដល់អតិថិជនទូទាំងប្រទេសនោះ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គី្លនិក កំពុងធ្វើការជ្រើសរើសនូវបុគ្គលិកឲ្យចូលបម្រើការងារជាច្រើននាក់ផ្នែក គិលានុបដ្ឋាក ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គី្លនិក បានបើកការប្រឡងជ្រើសរើសបុគ្គលិកផ្នែក គិលានុបដ្ឋាក ឲ្យចូលបម្រើការងារ ស្របពេលដែល បានបើកសម្ពោធទីតាំងថ្មី ស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ នោះ ។
ផ្អែកតាមហ្វេសប៊ុកផ្លូវការខាងគ្លីនិក ដែលប្រើប្រាស់ឈ្មោះផេក «មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍» បានសរសេរកាលថា ការប្រឡងជ្រើសរើសបុគ្គលិកផ្នែកគិលានុបដ្ឋាក នៅ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ។ ក្នុងនោះគេឃើញមានមនុស្ស ជាច្រើន បានចូលប្រឡងចូលបម្រើការងារ នៅទីតាំងថ្មីនេះ ។
អ្នកនាំពាក្យរបស់ មន្ទីរពហុព្យាបាលខាងលើបានបញ្ជាក់ថា ការប្រឡងជ្រើសរើស បុគ្គលិកឲ្យចូលបម្រើការងារផ្នែក គិលានុបដ្ឋាក នេះក៏ដោយសារតែមានអតិថិជន ជាអ្នកជំងឺបានចូលមកសម្រាកព្យាបាល ជាច្រើន ដែលជាហេតុកង្វះនូវបុគ្គលិកបម្រើការងារ ខាងគ្លីនិកក៏បើការប្រឡងដើម្បីជ្រើសរើសតែម្តង ។
សម្រាប់ជប៉ុនឡាយហ្វ៍គ្លីនិក មានសេវាកម្ម លាងឈាម ពិនិត្យជំងឺទូទៅ និង តំរងនោម ពិនិត្យអេកូ វាស់ចង្វះបេះដូង និង ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ តាមស្តង់ដារបស់ជប៉ុន ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ ពិធីសម្ភោធមន្ទីរពហុព្យាបាលជប៉ុន ឡាយហ្វ៏ ដោយមានការចូលរួមពី លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា ឧត្ដមសេនីយ៍ត្រី អ៊ុក ញ៉ាន អនុប្រធាននាយកដ្ឋានស្ថាបនា នឹងវិស្វកម្ម នៃក្រសួងមហាផ្ទៃ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិការ អគ្គនាយិកាមន្ទីរពហុព្យាបាលជប៉ុន ឡាយហ្វ៏ និងលោក ហ៊ុល រឿន នាយកប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជា៕