ពិធីប្រគល់វិញ្ញាបនបត្រ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព
កាលពីព្រឹកថ្ងៃអាទិត្យ 13 កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ 2563 ត្រូវនឹងថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2019 លោកជំទាវ ខេង កណ្ណិការ អគ្គនាយិកា នៃ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ បានចូលរួមពិធីប្រគល់វិញ្ញាបនបត្រ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានចូលរួមប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈការគ្រប់គ្រង់ធនធានមនុស្សដល់សិក្ខាកាម នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ក្នុងនោះ ឯកឧត្តម សមូហកបណ្ឌិត បានគាំទ្រទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ”TVET អាចធ្វើបាន (TVET CAN DO)” នៅអាគារពិព័រពាណិជ្ជកម្មកោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ និងគាំទ្រគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ស្ដីពីការសិក្សាពេញមួយជីវិត បញ្ញត្តិនៃ “ការសិក្សាពេញមួយជីវិត” ឆ្នាំ១៩៧២ ជាបញ្ញត្តិគោលមួយដែលបានដាក់បញ្ចូលទៅក្នុងគោលនយោបាយអប់រំរបស់ប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ ឯកឧត្តម សមូហកបណ្ឌិត បានបន្តទៀតថា “បុគ្គលម្នាក់ជំនាញមួយ អាជីវកម្មមួយស្តង់ដាមួយ” “បុគ្គលិកម្នាក់ជំនាញមួយ សេវាកម្មមួយស្តង់ដាមួយ”៕