មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ៍្វ ឯកទេសតំរង់នោម និងលាងឈាម ស្តង់ដាជប៉ុនបាននាំយកម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយ បង្អស់របស់ក្រុមហ៊ុន JMS ដើម្បីព្យាបាលអ្នកជំងឺខ្សោយតំរង់នោមដំណាក់កាលចុងក្រោយ នៅកម្ពុជា
មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ អ្នកឯកទេសតំរង់នោម និងលាងឈាម ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ បាននាំយកម៉ាស៊ីន លាងឈាមប្រើប្រាស់បច្ចេកទេសចុងក្រោយបង្អស់របស់ជប៉ុន ពីក្រុមហ៊ុន JMS ជាច្រើនគ្រឿងមកបំពាក់ក្នុងមន្ទីរពហុព្យាបាលរបស់ខ្លួន ដែលមានទីតាំងថ្មីស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដើម្បីបម្រើដល់អតិថិជនគោលដៅ។ ម៉ាស៊ីនជាច្រើនគ្រឿង តាមស្តង់ដាជប៉ុន ១០០ភាគរយ តម្លៃម៉ឺនដុល្លារ ជាមួយគ្រឿងបរិក្ខាទំនើបបំពាក់ចូល មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ៍្វ ឯកទេសតំរង់នោម និងលាងឈាម ស្តង់ដាជប៉ុន ក្នុងទីតាំងថ្មីខាងលើ បានដាក់ប្រើប្រាស់ជាផ្លូវការ រួចរាល់ហើយ ។ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា អគ្គនាយិកាមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ បានថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន លាងឈាម ដែលនាំចេញពីក្រុមហ៊ុន JMS របស់ជប៉ុនថា គោលដៅរួមរបស់មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺនាំយកម៉ាស៊ីន ទំនើបនេះ ក្នុងន័យសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋ […]
More